ជិះម៉ូតូចូលលួចដែកក្នុងការដ្ឋាន បម្រុងដឹកចេញត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូចូលលួចដែកនៅក្នុងការដ្ឋានសាងសង់មួយកន្លែង បម្រុងដឹកចេញត្រូវបានកម្លាំងល្បាតប្រទះឃើញចាប់ខ្លួនបានភ្លាមៗ។

 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ សារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាជាងដែក ស្នាក់នៅតំបន់អូរត្រេះ ក្រុងព្រះសីហនុ និងមានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដ្ឋានខាងលើបានផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន ប៉ុន្តែក៏នៅតែមានការការពារសន្តិសុខពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាប្រចាំ។ នៅពេលកើតហេតុ កម្លាំងល្បាតបានសង្កេតឃើញមានម៉ូតូមួយគ្រឿងស្ថិតនៅក្នុងបរិវេណការដ្ឋាន ហើយនៅពេលចូលពិនិត្យជាក់ស្តែងក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចដែកនិងបម្រុងដឹកចេញ ទើបធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំយកទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print