សូមកុំសាកល្បងតែត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់ទឹកកន្ថុំ ឬក្រាក់ធំដែលនាំបង្កទៅជាញៀនបាន 

ចែករំលែក៖

ខេត្តកំពង់ធំ÷ ដោយសាររុក្ខជាតិកន្ថុំឬក្រាក់ធំ មានសារធាតុម៉្យាងដែលអាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយការញៀន ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅដល់ចំណុចផ្ទះមួយកន្លែងស្ថិតនៅ ក្នុងក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះខាងលើ កំពុងធ្វើអាជីវកម្ម ផលិត និងលក់ទឹកកន្ថុំឬក្រាក់ធំ នេះទៅឱ្យក្រុមយុវជន មួយចំនួន កំពុងប្រមូលផ្តុំគ្នា ទទួលទានយ៉ាងជក់ចិត្ត។

 

លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបញ្ជាក់ថា ការពិតទៅរុក្ខជាតិម៉្យាងឈ្មោះ កន្ថុំឬក្រាក់ធំ គឺជារុក្ខជាតិដែលអ្នកប្រើប្រាស់ យូរៗទៅអាចបង្កទៅជាការញៀន បាន ហើយសារធាតុញៀននេះ បន្តវិវឌ្ឍទៅរកស្ថានភាពមួយដែលប៉ះពាល់ដល់សុខភាព និងវិបត្តិផ្សេងៗទៀត នាំទៅរកវិបត្តិដល់សង្គមធ្ងន់ធ្ងរក្នុងរយៈពេលយូរ។

 

ដោយពិនិត្យឃើញស្ថានភាពបែបនេះកើតមាននៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកដឹកនាំកម្លាំងចុះទៅដល់ទីតាំង ខាង លើ ហើយនាំមនុស្សប្រុស ស្រី ចំនួន ២០នាក់ រួមទាំងម្ចាស់ផ្ទះដែលផលិតទឹករុក្ខជាតិនេះ និងទឹកដែលបានផលិតច្រកដបលក់ចែកចាយ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរ បន្ទាប់ពីសាកសួរសមត្ថកិច្ចនគរបាលបានអប់រំណែនាំ កុំឱ្យគាត់បន្ថផលិត លក់ចែកចាយបន្តទៀត ហើយអ្នកទទួលទានក៏ត្រូវតែបញ្ឈប់ជាបន្ទាន់ ព្រោះទឹករុក្ខជាតិមួយនេះ អាចនាំបង្កទៅជាញៀន នៅពេលប្រើជាប្រចាំ និងប៉ះពាល់ដល់សុខភាពទៀតផង ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print