ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តបន្តនីតិវិធី ករណីបទល្មើសបច្ចេកវិទ្យានៅតំបន់ផែស្ងួត A,B,C,D ។
កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ រដ្ឋបាលសាលាខេត្ត៕


...
ដោយ ៖ សិលា










