រថយន្ត AMAROK បុកក្បាលរបាំងពុះចែកទ្រូងផ្លូវនៅផ្លូវជាតិលេខ២១ ម្ចាស់រថយន្តបាត់ខ្លួន សមត្ថកិច្ចស្វែងរកអត្តសញ្ញាណ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តម៉ាក AMAROK ពាក់ស្លាកលេខ ភ្នំពេញ 2BC-1883 បានបើកបុកក្បាលរបាំងពុះចែកទ្រូងផ្លូវលើផ្លូវជាតិលេខ២១ ត្រង់ចំណុចមុខមន្ទីរបក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ៧:១៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ប៉ុន្តែរថយន្តបានរងការខូចខាត ខណៈអ្នកបើកបរបានលាក់អត្តសញ្ញាណ និងចាកចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល រួមជាមួយនគរបាលប៉ុស្តិ៍រកាខ្ពស់ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះអន្តរាគមន៍ និងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅស្រុកស្អាង ឬអ្នកដែលស្គាល់ម្ចាស់ ឬអ្នកបើកបររថយន្តខាងលើ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីសហការស្រាវជ្រាវ និងអនុវត្តតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print