ម្ចាស់ជើងឯក World Cup 2026 នឹងទទួលបានចិញ្ចៀន បន្ថែមពីលើពានរង្វាន់និងមេដាយមាស

ចែករំលែក៖

FIFA បានប្រកាសថា ក្រុមដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup រវាង អេស្ប៉ាញ និង អាហ្សង់ទីន នៅថ្ងៃអាទិត្យ នឹងទទួលបាន ចិញ្ចៀនជើងឯក (Championship Ring) បន្ថែមពីលើពានរង្វាន់ World Cup និងមេដាយមាស ដែលនេះជាលើកដំបូងកើតឡើងក្នុងប្រវត្តិសាស្ត្រការប្រកួតរបស់ FIFA។

FIFA បានបញ្ជាក់ថា ចិញ្ចៀនជើងឯកចំនួន ៣០ វង់ ដែលរចនាឡើងជាពិសេស នឹងត្រូវប្រគល់ជូនក្រុមជើងឯក បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន New York New Jersey Stadium។

ភ្លាមៗក្រោយការប្រកួត ប្រធានក្រុម និងគ្រូបង្វឹក នឹងទទួលបាន ចិញ្ចៀនបណ្តោះអាសន្ន សិន មុនពេលចិញ្ចៀនផ្លូវការត្រូវបានកែច្នៃឱ្យសមនឹងអត្តសញ្ញាណរបស់ក្រុមជើងឯក និងទំហំម្រាមដៃរបស់អ្នកទទួល។

ចិញ្ចៀនមួយផ្នែកនឹងមានរូប ពាន World Cup ខណៈមួយផ្នែកទៀតនឹងបង្ហាញព័ត៌មានពិសេសរបស់ក្រុមជើងឯក។

ផលិតត្រឹម 2,026 វង់

ចិញ្ចៀនរបស់កីឡាករនឹងជាផ្នែកមួយនៃការផលិតមានកំណត់ 2,026 វង់ ដែលមានលេខរៀងរៀងៗខ្លួន។

ក្រៅពីចិញ្ចៀន 30 វង់ សម្រាប់ក្រុមជើងឯក ចំនួន 1,996 វង់ ដែលនៅសល់ នឹងដាក់លក់ជាផ្លូវការសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

វប្បធម៌ថ្មីបែបកីឡាអាមេរិក

ការផ្តល់ Championship Ring គឺជាប្រពៃណីដ៏ល្បីក្នុងកីឡាអាមេរិក ដូចជា៖
NFL (បាល់ឱបអាមេរិក)
NBA (បាល់បោះ)
MLB (បេស្បល)
NHL (ហុកគីទឹកកក)
ប៉ុន្តែ នេះជាលើកដំបូងដែល FIFA នាំយកទំនៀមនេះមកប្រើក្នុងការប្រកួតបាល់ទាត់ពិភពលោក។

ការកម្សាន្តពេលសម្រាក និងការផ្អាកផឹកទឹក

វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ក៏នឹងមាន ការសម្តែងកម្សាន្តនៅពេលសម្រាកតង់ (Halftime Show) ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធី Super Bowl របស់សហរដ្ឋអាមេរិក។

លើសពីនេះ FIFA ក៏បានអនុវត្តការផ្អាកប្រកួតរយៈពេល ៣ នាទី ប្រហែលនាទីទី 22 និង 67 សម្រាប់ឱ្យកីឡាករផឹកទឹក ដោយលើកហេតុផលថា ដើម្បីការពារសុខភាពកីឡាករ ក្នុងអាកាសធាតុក្តៅ និងសំណើមខ្ពស់នៅអាមេរិកខាងជើង។

ទោះជាយ៉ាងណា វិធានការនេះបានទទួលការរិះគន់ពីកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រមួយចំនួន ដែលយល់ថា វាប៉ះពាល់ដល់លំហូរនៃការប្រកួត និងផ្តល់ឱកាសបន្ថែមឱ្យគ្រូបង្វឹកកែយុទ្ធសាស្ត្រ។

...

FIFA បដិសេធថា ការផ្អាកទាំងនេះមិនមែនធ្វើឡើងដើម្បីបង្កើនឱកាសផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺផ្តោតលើសុវត្ថិភាព និងសុខុមាលភាពរបស់កីឡាករជាចម្បង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print