រថយន្តBYDមួយគ្រឿងត្រូវយុវជន២នាក់ជិះម៉ូតូបំពានស្តុបជ្រុលទៅបុករងការខូចខាត រួចសង១៥មុឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសស្រាល​ ក្រោយពេលជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបំពានស្តុបក្រហមក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុករថយន្តម៉ាក BYDបើកឆ្លងស្តុបខៀវរងការខូចខាត​ ដោយបង្កឡើងកាលពីវេលាម៉ោង១:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៨ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក BYDពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CL-4674 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០៨ឆ្លងស្តុបខៀវផ្លូវបំបែកជាបួនទិសដៅពីលិចទៅកើត​ ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុងមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 10- 9518 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនឆ្លងទាំងបំពានស្តុបក្រហមក៏ជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាកBYDយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ រីឯភាគីខាងម៉ូតូរងរបួសស្រាល។

...

​    ក្រោយកើតហេតុ​ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា​ ដោយភាគីម៉ូតូបានសងសំណងទៅលើម្ចាស់រថយន្ត ១៥មុឺនរៀលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print