នគរបាលស្រុកកោះញែក ស្រាវជ្រាវបង្ក្រាបក្រុមសង្ស័យ៥នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ ដោយអនុវត្តអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត នៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះ មានករណីក្រុមក្មេងទំនើងមួយក្រុម បានប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានប្រើអំពើហឹង្សាដោយយកកាំបិត កាប់ទៅលើបុរសម្នាក់បណ្តាលអោយរងរបួសជាទម្ងន់។

ហេតុការណ៍ខាងលើនេះបានកើតឡើង នៅថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចម្ជូរង៉ារស្ថិតនៅក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជនដៃដល់ប្រើអំពើហិង្សាដោយយកកាំបិតកាប់ទៅលើជនរងគ្រោះដែលមានឈ្មោះ រិ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីបណ្តាលឱ្យរងរបួសភ្លៅខាងស្ដាំដែលមានជំរៅមុខកាត់ទំហំ ៤ សង់ទីម៉ែត្រ ប្រវែង ១២០ សង់ទីម៉ែត្រ ជម្រៅ០.៧ សង់ទីម៉ែត្របណ្តាលអោយរងរបួសជាទម្ងន់ ។

ជនសង្ស័យមានគ្នាចំនួន ៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះញែកធ្វើការឃាត់ខ្លួនបាន ចំនួន ៥នាក់ ÷

ទី១.ឈ្មោះ ថន ថេវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (គឺជាជនដៃដល់)។
ទី២.ឈ្មោះ ថន ថេវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ទី៣.ឈ្មោះរ៉ន វីដា ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិ ក្រោលរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ទី៤.ឈ្មោះដុន វិន ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិក្រោលរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ទី៥.ឈ្មោះខាន់ ភាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិព្នងរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

រីឯជនសង្ស័យចំនួន ២នាក់បាន រត់គេចខ្លួនដែលមានឈ្មោះទី១.ឈ្មោះ លិត ភក្រ្តា ភេទប្រុសរស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងទី២. ឈ្មោះ កំផា លីដា ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វត្ថុតាងចាប់យករួមមាន ម៉ូតូ ២ គ្រឿង ម៉ាកវ៉េវឆ្លាម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-8916 ចំនួន ១ គ្រឿងនិងម៉ាកវ៉េវឆ្លាម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ (ចាស់ គ្មានស្លាកលេខ) លេខម៉ាស៊ីន 05211036 ចំនួន ១ គ្រឿង។
អាវុធបង្កហេតុ ពូថៅដងឈើមូលប្រវែង ៤២ សង់ទីម៉ែត្រ (ផ្លែដែកមុខកាត់ ៩ សង់ទីម៉ែត្រ ប្រវែង ១២ សង់ទីម៉ែត្រ) ចំនួន ១។

ជនសង្ស័យទាំង ៥ នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក កសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាទាំង ២នាក់ខាងលើ ដើម្បីយកមកអនុវត្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print