កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់គ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួល នីតិវិធីដោយលោកឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនឹងបង្រ្កាបបទល្មើស បានសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន២ទីតាំង

+ទីតាំងទី១ ស្ថិតនៅចំណុចលើខ្នងប្រឡាយខាងលិចភូមិ ស្ថិតនៅភូមិជុំរុំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
+ទីតាំងទី២ ស្ថិតនៅចំណុចផ្លូវលំខាងកើតវត្តចំណោម ស្ថិតនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ (ប្រុស)
១/ ឈ្មោះ វិត ពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និង២/ ឈ្មោះ ហៃ គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំណាម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

+ ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៣៨ កញ្ចប់ ទម្ងន់១៨.៧៨ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ៣ គ្រឿង
៣/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង
៤/ សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print