មន្ត្រីជលផល ចុះបង្ក្រាបបទល្មើស ១ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់បានចាក់លែងកូនត្រីចម្រុះ ៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ

ចែករំលែក៖

ខេត្តកំពង់ចាម÷ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ រដ្ឋបាលឃុំខ្ពបតាងួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

 

បើតាមមន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម ។

 

ជាមួយនោះ ជំនាញក៏បានរឹបអូសវត្ថុតាងបំផ្លាញចោល នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោលចំនួន ២២៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print