រដ្ឋមន្ត្រីការបរទេសកម្ពុជា-រុស្ស៊ី ជួបពិភាក្សាការងារនៅអំឡុងពេលនៃពិធីសាយភោជន៍ រៀបចំឡើងដោយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅអំឡុងពេលនៃពិធីសាយភោជន៍ រៀបចំឡើងដោយ លោកស្រី​ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាជំនួបទ្វេភាគីរវាង លោក ជាមួយ លោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាល (IGC) កាលពីខែមិថុនាកន្លងទៅ នៅទីក្រុងកាហ្សាន ។

...

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print