នគរបាលស្រុកបាទីឃាត់ខ្លួនក្មេង៥នាក់ដែលនាំគ្នារាយដែកគោល លើផ្លូវសាធារណៈហៅអាណាព្យាបាលមកអប់រំណែនាំ

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទីខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកក្កដានេះថា ក្រោយពីទទួលបានព័ត៌មាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានចាត់កម្លាំងចុះស្រាវជ្រាវ និងបានរកឃើញកុមារចំនួន ៥នាក់ ដែលបាននាំគ្នារាយដែកគោល (ដែកមុតស្រួច) លើផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រភូមិត្រាំក្បាល់ ដោយមានឈ្មោះអក្សរកាត់ដូចខាងក្រោម៖

១. ប.ផ. អាយុ ១២ឆ្នាំ
២. វ.រ. អាយុ ១៥ឆ្នាំ
៣. ស.ស. អាយុ ១៥ឆ្នាំ
៤. ស.ល. អាយុ ១៤ឆ្នាំ
៥. ធ.ស. អាយុ ១៣ឆ្នាំ

បន្ទាប់មក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញអាណាព្យាបាលរបស់កុមារទាំង៥នាក់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងលាវ ដើម្បីធ្វើកិច្ចសន្យា ណែនាំ និងអប់រំអំពីផលប៉ះពាល់ និងហានិភ័យនៃការប្រព្រឹត្តទង្វើបែបនេះ ព្រមទាំងស្នើឱ្យអាណាព្យាបាលបន្តអប់រំ និងតាមដានកូនចៅឱ្យបានដិតដល់ ដើម្បីកុំឱ្យកើតមានសកម្មភាពស្រដៀងគ្នានេះជាថ្មី។

ក្រោយបញ្ចប់ការអប់រំ និងធ្វើកិច្ចសន្យារួច អាជ្ញាធរបានអនុញ្ញាតឱ្យកុមារទាំង៥នាក់ ត្រឡប់ទៅលំនៅឋានវិញ ក្រោមការទទួលខុសត្រូវរបស់អាណាព្យាបាល។

សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ បន្តយកចិត្តទុកដាក់អប់រំ និងតាមដានការប្រព្រឹត្តរបស់កូនចៅឱ្យបានជាប់ជាប្រចាំ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសុខសាន្តក្នុងសហគមន៍៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print