សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ ទៅសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងយ៉ាងខ្មួរខ្មាញ់ហុយចេញពីក្នុងបន្ទប់ជាន់ឡៅតឿ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែផ្សែងនៅតែបន្តហុយកាន់តែខ្លាំងទេីបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ក្រោយពីទទួលពត៌មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកបាញ់ពន្លត់ដោយមិនរាលដាលដល់ផ្ទះបងប្អូនជិតខាងឡេីយ ដោយរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន។

...

 

ជុំវិញគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print