ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង១៨៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចដីឡូដិ៍ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច(ស្លាកលេខរថយន្ដ) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ លី ប្រុសពៅ ហៅឆែប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖ ស្លាកលេខរថយន្ដចំនួន ០៤គូ (០៨សន្លឹក) ១. ភ្នំពេញ 2BS-2370, ២. ភ្នំពេញ 2AO-4219, ៣. ភ្នំពេញ 2BG-8201 និង៤. ភ្នំពេញ 3F-6820។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕










