ខេត្តតាកែវ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោកស្រី ម៉េង សុខឃីម ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវ ជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
នៅក្នុងប្រតិបត្តិការនេះជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានឈ្មោះ សុខ សីហា ហៅធន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷
១/ ក្រាមពណ៌សថ្លា ចំនួន ៣៥ កញ្ចប់ ទម្ងន់ ១៣.៣៩ ក្រាម (ថ្លឹងទាំងសំបកថង់)
២/ទូរស័ព្ទ ចំនួន ១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










