ក្មេងទំនើងបង្ហោះម៉ូតូក្នុងមូលដ្ឋានស្រុក​បាណន់ត្រូវសមត្ថកិច្ចបង្រ្កាបបាន ០១ក្រុមមានគ្នា០៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៧និង០០នាទីស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាគ្រាមស្រាវជ្រាវ និងនាំខ្លួនក្រុមក្មេងទំនើង១ក្រុម មានគ្នា៥ នាក់ និងម៉ូតូចំនួន ០២គ្រឿងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅលើដងផ្លូវកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៦ ។

ក្រោយពីធ្វើការសាកសួរពួកគេបានឆ្លើយសារភាពអំពីសកម្មភាពបង្កភាពអាណាធិបតេយ្យក្នុងមូលដ្ឋានដោយការបង្ហោះម៉ូតូរួចមកបានធ្វើការដក​ម៉ូតូរក្សាទុក០៣ខែនៅអធិការដ្ឋាននគរ​បាលស្រុកជាបណ្តោះអាសន្នសម​ត្ថកិច្ចបានអប់រំណែនាំដោយមានកំ​ណត់ហេ​តុត្រឹមត្រូវ​ ធ្វេីពលកម្ម​ ហើយបានហៅអា​ណាព្យាបាលមកធ្វើលិខិត​ធានានិងធ្វើកិច្ច​សន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធបទល្មើសផ្សេងៗនិងយកទៅអប់រំនៅលំនៅឋានរៀងៗខ្លួនវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print