រញ្ជួយដីកម្រិត៧,១រ៉ិចទ័រ មានមនុស្សរងរបួស អគារដួលរលំ និងការខូចខាតមួយចំនួន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានឱ្យដឹងថា មនុស្សមួយចំនួនទទួលរងរបួស អគារដួលរំលំ និងអគ្គិភ័យ ត្រូវបានរាយការណ៍ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតឡើងនៅភាគនិរតីប្រទេសជប៉ុន។

លោកស្រី Takaichi បាននិយាយដូច្នេះថា «យើងកំពុងបន្តវាយតម្លៃលើចំនួនអ្នករងរបួស និងទំហំនៃការខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែខ្ញុំត្រូវបានជូនដំណឹងមកថា មានអ្នករងរបួសមួយចំនួនរួចទៅហើយ។ ទន្ទឹមគ្នា ការដាច់ចរន្តអគ្គិសនី និងគ្រោះអគ្គិភ័យ បានកើតមាននៅតំបន់ខ្លះ ហើយផ្លូវថ្នល់និងស្ពានបានរងការខូចខាត ខណៈអគារមួយចំនួនបានដួលរលំ»។
កាលពីវេលាម៉ោងប្រមាណជាង៤ជិត៣០នាទីរសៀលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីមួយមានកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារចំខេត្ត Kumamoto ភាគនិរតីប្រទេសជប៉ុន នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ ភ្លាមៗនោះ សារព្រមានឱ្យប្រុងប្រយ័ត្នអំពីរលកស៊ូណាមិ ត្រូវបានប្រកាសចេញ ប៉ុន្តែក្រោយមកត្រូវបានដកវិញ៕

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print