ស្រ្តីបើកឡាន AVATA11 ស្លាកលេខ កម្ពុជា V.C 8989 ដែលបុកបុរសម្នាក់ស្លាប់ កំពុងផ្ទុះនៅលើបណ្តាញសង្គម បានបិទអាខោនហ្វេសបុកបាត់ហើយ! ជនរងគ្រោះជាមន្រ្តីសាធារណការ!

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីបើកឡាន AVATA11 ស្លាកលេខ កម្ពុជា V.C 8989 ដែលបុកបុរសម្នាក់ស្លាប់ កំពុងផ្ទុះនៅលើបណ្តាញសង្គម បានបិទអាខោនហ្វេសបុកបាត់ហើយ! ជនរងគ្រោះជាមន្រ្តីសាធារណការ! ឥឡូវករណីនេះ ត្រូវបានបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ បង្ហោះព្រោងព្រាត ខណៈប្រទេសកម្ពុជា គ្រប់គ្រងដោយច្បាប់ ជនបង្កត្រូវប្រឈមមុខច្បាប់ ។

លើបណ្តាញសង្គម បានលើកថា , បងប្អូន សំណូមពរ អោយអ្នកលេង feacbook ជួយ ផ្សាយ ព័ត៌មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ បណ្ដាល ឱ្យ ជនរងគ្រោះ ស្លាប់ ហើយ អ្នកបង្ករត់គេចខ្លួន ។

ដោយគេបញ្ជាក់ថា ៖ បងប្អូន ប្រាប់ ថា អ្នកបង្កជាស្រី ក្មេង មានឪពុកជាអ្នកធំ ? អ្នកលេង Facebook មិនខ្វល់ថា ឪពុកម្ដាយ នាង ធំប៉ុនណាទេ បុកគេស្លាប់ ត្រូវ សងគេ រួចហេីយ ត្រូវ ជាប់ ពន្ធនាគារ ថែមទៀត ។

ពួកគាត់សំណូមពរ ឱ្យសមត្ថកិច្ច នៅ ច្រកទ្វារអន្តរជាតិ ឬ ព្រលានយន្តហោះ មេត្តា ទប់ស្កាត់ កុំអោយ ស្រីល្មេីសម្នាក់នេះ ចេញ ក្រៅ ប្រទេស អោយសោះ ។
ជាទូទៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាកត្តារារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទោះបីជាមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការទប់ស្កាត់ក៏ដោយ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងមិនចេះស្រាកស្រាន្ត ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ភាគច្រើនកើតចេញពីកត្តាមនុស្ស មានជាអាទិ៍ ការធ្វេសប្រហែសក្នុងពេលបើកបរ ការបើកបរក្នុងល្បឿនលឿន ការមិនគោរពសិទ្ធិអាទិភាព មិនគោរពភ្លើងសញ្ញាចរាចរណ៍ ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ឬបើកបរក្នុងស្ថានភាពស្រវឹង និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ជាដើម ។ មិនតែប៉ុណ្ណោះ ជារឿយៗតែងតែមានការកត់សម្គាល់ថា នៅពេលដែលជនល្មើសបង្កគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នករបួស ឬអ្នកស្លាប់ តែងតែធ្វើការរត់គេចខ្លួន ដោយមិនទទួលខុសត្រូវ ទោះបីជាដឹងថាទង្វើនេះខុសនឹងច្បាប់ក៏ដោយ ។ ដូច្នេះសមត្ថកិច្ចលោកនឹងស្រាវជ្រាវតាមជំនាញ ដើម្បីនាំខ្លួនជនបង្ករ ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print