ទូតអាមេរិកប្រចាំកម្ពុជា ៖ សហរដ្ឋអាមេរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង រវាងកម្ពុជា – ថៃ 

ចែករំលែក៖

ភ្នំពេញ ៖ ទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូបការថា ៖ កាលពីឆ្នាំមុន ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។ នៅបីខែក្រោយមក លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រដែលបានបង្កើតជាវិធីការទូតមួយ សម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាព្រំដែនដែលមានជាយូរមកហើយ។ បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង។

 

One year ago, fighting along the Cambodia-Thailand border brought tragic loss of life, displaced families, and uncertainty to communities on both sides of the border. Three months later, President Trump brokered the historic Kuala Lumpur Peace Accords, which established a diplomatic path for ending the fighting and managing long-standing border issues. While work remains, the Accords continue to provide Cambodia and Thailand with practical tools to reduce tensions and prevent a return to conflict, and the United States remains committed to solidifying lasting peace. ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print