សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការវាយប្រហាររួមគ្នាលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់

ចែករំលែក៖

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានប្រកាសពីការវាយប្រហារ លើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹកចំពោះការវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់។

សារព័ត៌មាន AFP បានផ្សាយថា យោធាអាមេរិកបានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក និងអារ៉ាប៊ីសាអូឌីត បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអារ៉ាក់ ដែលបានបាញ់ដ្រូនរាប់សិបគ្រឿងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការវាយប្រហារតាមផ្លូវអាកាសបានកំណត់គោលដៅលើក្រុមភេរវករ ដែលមានអ៉ីរ៉ង់ជាមេកើយ និងដែលត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍បញ្ជាឱ្យបើកការវាយប្រហារលើកងកម្លាំងអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត»។ CENTCOM ក៏បានព្រមានដែរថាឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងដៃជើងរបស់អ៉ីរ៉ង់ឱ្យបញ្ឈប់ការវាយប្រហារ ដើម្បីបញ្ចៀសការវាយប្រហារបន្ថែមទៀតពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតកើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានប្រកាសថាកងកម្លាំងរបស់ខ្លួន បានបាញ់ស្កាត់ទម្លាក់ដ្រូនជាច្រើនគ្រឿងដែលមានគោលដៅវាយប្រហារលើរោងចក្រប្រេងស្ថិតនៅភាគខាងកើតនៃប្រទេស ហើយបានចោទប្រកាន់ភ្លាមៗថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅអ៉ីរ៉ាក់។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏បានទទួលស្គាល់ដែរពីការចូលរួមក្នុងការវាយប្រហារជាមួយសហរដ្ឋអាមេរិកផងដែរ។
តាម CENTCOM អ៉ីរ៉ង់កាលពីថ្ងៃអង្គារ បានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ ក្នុងគោលបំណងបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ តែមីស៊ីលទាំងនោះត្រូវបានបាញ់ទម្លាក់៕

រូប​ថត​:vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print