អ្នករាយការណ៍សិទ្ធិមនុស្សUN ចូលជួបនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីឃើញពលរដ្ឋខ្មែរ រងគ្រោះព្រោះថៃឈ្លានពានព័ទ្ធយកផ្ទះសម្បែង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះបានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

 

ក្នុងជំនួបនេះ កើតឡើងស្របពេលដែលលោក Thomas Andrews បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីការងារវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានចុះទៅភូមិរងចាំ ទីដែលពលរដ្ឋខ្មែរជាង៣៣០០គ្រួសារ រងគ្រោះព្រោះថៃឈ្លានពានព័ទ្ធយកផ្ទះសម្បែងកំពុងស្នាក់នៅបណ្ដោះអាសន្ន និងបានចុះទៅតំបន់បឹងត្រកួន ស្ដាប់ និងកត់ត្រា ថតរូប ថៃដាក់ទូរកុងតឺន័រ រាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋជាង១ពាន់គ្រួសារ បំពានសិទ្ធិរស់នៅជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print