ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្ដល់អាហារសាមគ្គីមួយពេលដល់បុគ្គលិកសាងសង់ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ចំនួន ៦០០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខ្មែរនៅផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» កាលល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីផ្ដល់ការលើកទឹកចិត្ដដល់កម្មករ បុគ្គលិកការដ្ឋាន ក៏ដូចជាផ្ដល់ភាពស្និទ្ធស្នាលក្នុងមហាគ្រួសារតែមួយផងដែរ ។
តាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ ថា ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ស្ថិតនៅលើផ្ទៃដីសរុបជាង ១៥០,០០០ម៉ែត្រការ៉េ កំពស់ ៩ជាន់ និង ២ជាន់ក្រោមដីនេះ កំពុងសាងសាង់បានប្រមាណ ៨០% ស្ថិតតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី កែងផ្លូវវត្តនាគវ័ន គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១៧ ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេ
លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា អាគារដ៏ធំមហិ
លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទនៈភាពក្រៃលែង លោកបានបញ្ជាក់ថា អាគារនេះ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលវាមានលក្ខណៈទំនើប ពោរពេញដោយបច្ចេកទេស និងមានភាពរឹងមាំ ខណៈដែលមជ្ឍដ្ឋានមួយចំនួនគិតថាជាស្នាដៃពីបរទេស។
លោកបញ្ជាក់ថា ផ្សារទំនើបនេះមានរចនាបទរបស់កូនខ្មែរយើងដែលមានការច្នៃប្រឌិតពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានការកើនឡើងជាលំដាប់។
លោកមានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីផ្សារទំនើបនេះដំណើរកា
ផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» នឹងមានសេវាកម្មចម្រុះជាច្រើនដូចជា កន្លែងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ត កន្លែងក្មេងលេង ខារ៉ាអូខេ កន្លែងហាត់ប្រាណ ស្ទីម សូណា ហាងលក់សៀវភៅ ឱសថស្ថាន និងសេវាកម្មចម្រុះជាច្រើន
ដោយ ៖ សំរិត