ជនសង្ស័យ២នាក់ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់និងវត្ថុតាងយកទៅអនុវត្តន៍តាមច្បាប់។

 សមត្ថកិច្ចបន្តថាៈអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនកម្លាំងនគរបាលស្រុកភ្នំស្រុកបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនចំនួន២នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦វេលាម៉ោង៧ ព្រឹក នៅចំណុចភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា÷នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ​ មានប្រជាពលរដ្ឋល្អរាយការណ៍មកកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកថា ឈ្មោះ អៀង សុផាត ហៅ ហ្គាស ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សង្ស័យប្រើប្រាស់គ្រឿងញៀន ព្រោះពេលយប់តែងតែជិះម៉ូតូចេញចូល(យប់ជ្រៅ)  រំខានដល់ដំណេកអ្នកជិតខាង  ។

លោកអធិការបន្តថាៈក្រោយទទួលបានពត៌មានភ្លាម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧ព្រឹក  លោកក៏បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ណាំតៅ  ធ្វើការស្រាវជ្រាវ ចុះដល់ផ្ទះឈ្មោះអៀង សុផាត(ហៅហ្គាស)  និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ។បន្ទាប់មកធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ថ្នាំញៀនដែលខ្លួនប្រើប្រាស់ គឺទិញពីឈ្មោះ  ម៉ៃ ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត ។ 

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានបញ្ជាក់ថា÷ លុះដល់វេលាម៉ោង៨និង៣០នាទី ថ្ងៃដដែលសមត្ថកិច្ចយើងបានបន្តនាំខ្លួនឈ្មោះ ម៉ៃ ម៉េង ភេទប្រុស អាយុ២៩ឆ្នាំ(នៅនឹងផ្ទះ)ភូមិតាគង់ ឃុំណាំតៅ និងបានត្រួតពិនិត្យក្នុងកាបូបស្ពាយ រកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៧(ប្រាំពីរ)ថង់តូច និងទូរស័ព្ទដៃចំនួន២គ្រឿង បន្ទាប់មកយើងនាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកដើម្បីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) និងវត្ថុតាងចាប់យក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៧(ប្រាំពីរ)ថង់តូច

...

ទូរស័ព្ទដៃចំនួន២(ពីរ)គ្រឿង ។ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print