ជិះម៉ូតូត្រឡប់មកពីទិញគ្រឿងញៀនត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់មកពីទិញថ្នាំញៀនវិញ ក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវលំក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

11816982_1885848811640130_5411554670171432400_n

ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាល បានដកហូតវត្ថតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាកទឹកកកIce ចំនួន០១កញ្ចប់តូច និងមធ្យោបាយជិះធ្វើសកម្មភាព គឺម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៦ ឡើងស៊េរី២០១៣ ពាក់ស្លាកលេខស្ទឹងត្រែង 1A-1182 ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រៃតាតូច បឹងខ្យាង ស្រុកកណ្តាលស្ទឹង ម្នាក់ទៀតឈ្មោះ ហៃ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើនេះបានជិះម៉ូតូឌុបគ្នាចេញពីខាងមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ មួយកន្លែងមានទីតាំងនៅស្ថិតក្នុងខេត្តតាកែវ ឆ្ពោះទៅទិញថ្នាំញៀនចំនួន០១កញ្ចប់រក្សាទុកជាប់ខ្លួនក្នុងគោលបំណងយកទៅប្រើប្រាស់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវក៏ជួបជាមួយនគរបាលចេញល្បាត ឃាត់ឲ្យឈប់សុំធ្វើការឆែកឆេររកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលកណ្តាលស្ទឹងដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

11825587_1885848884973456_266027783486011102_n

11825231_1885848914973453_4730099041128505062_n

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print