បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​កម្លាំង​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត​១៥​នាក់​នៅ​ក្នុង​ព្រះ​វិហារ​សាសនា

ចែករំលែក៖

ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ប្រកាស​ថា​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់​ ស្ថិត​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ព្រះ​វិហារ​ដែល​ប្រើប្រាស់​ដោយ​កងកម្លាំង​សន្តិសុខ​ក្នុង​ ស្ថិត​នៅ​ភាគ​និរតី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ ការ​វាយប្រហារ​នេះ​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​

s3.reutersmedia.net_

​ទីភ្នាក់ងារ​ព័ត៌មាន​ SPA​ បាន​ស្រង់​ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បញ្ជាក់​ថា​ ការ​វាយប្រហារ​បាន​កើតឡើង​ ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​ទាំងនោះ​កំពុង​នៅ​ក្នុង​ព្រះ​វិហារ​ធ្វើ​ពិធីបួងសួង​ ស្ថិត​នៅ​ក្នុង​ទីបញ្ជាការ​កងទ័ព​ពិសេស​ក្នុង​តំបន់​ Abha​ រដ្ឋធានី​នៃ​ទីរួមខេត្ត​ Asir​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ទាំងអស់​១៥​នាក់​ ក្នុង​នោះ​១២​នាក់​ ជា​កងកម្លាំង​ពិសេស​ និង​៣​នាក់​ផ្សេង​ទៀត​គឺជា​អ្នកបម្រើ​ការ​នៅ​ទៅ​នោះ​ ។​ កាល​ដើម​ ប្រភព​នេះ​បញ្ជាក់​ថា​ អ្នក​បាត់បង់​ជីវិត​មាន​តែ​១៣​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​បាន​ប្រកាស​ថា​ អ្នក​រង​របួស​២​នាក់​ទៀត​បាន​ស្លាប់​ ។​

​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ IS​ ថ្លែង​តាម​ប្រព័ន្ធ​ធ្វី​ថើ​ ថា​ ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ខាងលើ​នេះ​ជា​សកម្មភាព​របស់​ខ្លួន​ដែល​គោលដៅ​ទៅ​លើ​បន្ទាយ​កម្លាំងយោធា​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Asir​ ។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​ អាច​ចេញពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​បាន​បញ្ជាក់​ថា​ «​គាត់​(​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​)​មាន​សមត្ថភាព​ជ្រៀតជ្រែក​ឆ្លងកាត់​របាំង​សន្តិសុខ​ ហើយ​ចូល​ទៅ​កាន់​ជំរុំ​ហ្វឹកហាត់​នៅ​ខាងក្នុង​ នៃ​ទីក្រុង​Abha​ ខេត្ត​ Asir​ ដោយនៅ​ពេល​នោះ​ ក៏​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​សម្លាប់​ និង​រង​របួស​រាប់​សិប​នាក់​»​ ។​

​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​២​លើក​បាន​កើតឡើង​ស្ថិត​នៅ​ព្រះ​វិហា​រមូ​ស្លី​ម​និកាយ​ស៊ី​អ៊ី​ដ​ ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​ ការ​វាយប្រហារ​នេះ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ប្រកាស​ថា​ ជា​ទ​ង្វើ​ពួក​គេ​ ។​ ការ​វាយប្រហារ​ព្រះ​វិហារ​លើក​ទី​មួយ​ធ្វើ​ឡើង​នៅ​តំបន់​ Qatif​ ស្ថិត​នៅ​ភាគ​ខាងកើត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បណ្តាល​ឲ្យ​ស្លាប់​២១​នាក់​ ដែល​សុទ្ធសឹងតែ​ជា​អាចារ្យ​ ។​ រីឯ​ការ​វាយប្រហារ​មួយ​ករណី​ទៀត​បាន​ធ្វើ​ឡើ​ត​ក្នុង​រយៈពេល​ក្រោយ​ស​ប្តា​ហ៍​ទៅ​លើ​ព្រះ​វិហារ​មួយ​កន្លែង​ក្នុង​តំបន់​ Damman​ ដោយ​សម្លាប់​មនុស្ស​៤​នាក់​។​

​ការ​វាយប្រហារ​គ្រាប់បែក​ដែល​ជា​ទ​ង្វើ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ផង​ដែរ​បាន​ធ្វើ​ឡើង​នៅ​ព្រះ​វិហារ​អិ​ស្លា​ម​និកាយ​ស៊ី​អ៊ី​ដ​ស្ថិត​នៅ​ក្នុង​ទីក្រុង​គុយ​វេ​ត​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ សម្លាប់​មនុស្ស​២៧​នាក់​ ។​

​ក្រុម​ឧទ្ទាម​ ដែល​ជា​អ្នកប្រឆាំង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ច្បាប់ទម្លាប់​ប្រទេស​អា​រ៉ាប​តាម​ឈូង​សមុទ្រ​ពែ​ក្ស​នោះ​តែងតែ​ព្យាយាម​បង្ក​ឲ្យ​មាន​ជម្លោះ​ ឬ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សាសនា​ នឹង​សាសនា​ស្ថិត​នៅ​ឧបទ្វីប​អា​រ៉ាប់​ ។​ ក្រុម​នេះ​បាន​អំពាវនាវ​ ជំរុញ​ និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន​និកាយ​សាន់​នី​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វាយប្រហារ​ប្រឆាំង​គោលដៅ​ទៅ​លើ​ក្រុម​មូ​ស្លី​ម​និកាយ​ស៊ី​អ៊ី​ដ​ ៕​

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print