ពុទ្ធបរិស័ទ​លើក​បដា​តវ៉ា​ប្រឆាំង​ឲ្យ​ជ្រើសរើស​ព្រះ​ចៅអធិការ​ថ្មី​វត្ត​ថ្នល់​អណ្តែត

ចែករំលែក៖

​​ខេត្តកំពង់ឆ្នាំង​ នៅ​ក្នុង​ពិធី​ប្រកាស​ចៅអធិការ​វត្ត​ស្តីទី​ វត្ត​ថ្នល់​អណ្តែត​ ក្នុង​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​សង្ឃ​ស្រុក​ និង​ មន្ត្រី​មន្ទីរ​ធម្មការ​ និង​កិច្ច​សាសនា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៥​នោះ​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ ស្រឡាំងកាំង​ទាំងអស់​គ្នា​ ដោយ​នឹក​ស្មាន​មិន​ដល់​ក្នុង​ពេល​ដែល​ពិធី​ចាប់ផ្តើម​ ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​លើក​ជា​បដា​ សឹងតែ​គ្រប់​គ្នា​ ជំទាស់​នឹង​ការ​តែងតាំង​ព្រះ​ចៅអធិការ​វត្ត​ស្តីទី​ ព្រះ​នាម​ជន្ម​ សា​រិ​ទ្ធ​ ។​

kchan-3

​ក្នុង​ពេល​នោះ​ ប្រជាពលរដ្ឋ​ដែល​លើក​បដា​បាន​និយាយ​ថា​ ការ​តែងតាំង​ព្រះ​ចៅ​ អធិកា​វត្ត​ស្តីទី​នេះ​គឺ​មាន​ភាព​មិន​ប្រក្រតី​ ដោយសារ​តែ​ជា​កា​រៀបចំ​ឡើង​ ដោយ​គណៈកម្មការ​វត្ត​ចំនួន​២​នាក់​ ជាមួយ​លោកស្រី​ យិ​ន​ សុខុម​ ដែល​ជា​ប្រធាន​ ការិយាល័យ​ធម្មការ​ស្រុក​រលាប្អៀរ​ ។​

​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ព្រះ​តេជគុណ​ ស៊ូ​ ហៀ​ម​ មាន​ព្រះ​ជន្ម​ច្រើន​ វស្សា​ និង​បាន​គង់នៅ​ក្នុង​ទី​អា​រ៉ា​ម​នេះ​ជា​ច្រើន​ឆ្នាំ​ ព្រមទាំង​បាន​កសាង​នូវ​សមិទ្ធិ​ផល​ជា​ច្រើន​ ធ្វើ​អោយ​ពុទ្ធិ​បរិស័ទ​ជិត​ឆ្ងាយ​គោរព​ស្រឡាញ់​រាប់អាន​ជា​ច្រើន​ ប៉ុន្តែ​បែរជា​ ព្រះ​អង្គ​មិន​បាន​ត្រូវ​តែងតាំង​ជា​ចៅអធិកា​វត្ត​ទៅ​វិញ​ ហើយ​និមន្ត​ព្រះ​តេជ​គណ​ ជន្ម​ សា​រិ​ទ្ធ​ ដែល​ទើបនឹង​និមន្ត​មក​ពី​ខេត្តបន្ទាយមានជ័យ​ ហើយ​មាន​ព្រះ​ជន្ម​តិច​ជាង​ ធ្វើ​ជា​ចៅ​ អធិការ​វត្ត​ទៅ​វិញ​ ។​ មិនតែប៉ុណ្ណោះ​ គេ​មាន​គម្រោង​និមន្ត​ព្រះ​តេជ​គណ​ ស៊ូ​ ហៀ​ម​ ចេញពី​វត្ត​ទៀត​ផង​ ។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ ដល់​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ និង​ អភិបាលខេត្ត​កំពង់ឆ្នាំង​ មេត្តា​ជួយ​ពិនិត្យ​មើល​ភាព​មិ​ប្រក្រតី​នៃ​ការ​តែងតាំង​ព្រះ​ចៅអធិកា​វត្ត​នេះ​ផង​ និង​ សំណូមពរ​អោយ​រុះរើ​គណកម្មកា​អាចារ្យវត្ត​នេះ​សារ​ជា​ថ្មី​វិញ​ផង​ ព្រោះ​គណៈកម្មការ​ នេះ​បង្កើត​ឡើង​យូរហើយ​ តែ​មិន​ដែល​ឃើញ​ដោះ​ដូរ​នោះ​ទេ​ ធ្វើ​អោយ​ទី​អារាម​នេះ​ មាន​តែ​ផលវិបាក​ បង្ក​បក្ខពួក​ជា​ច្រើន​បក្ខ​ ដែល​ធ្វើ​អោយ​ពុទ្ធិ​បរិស័ទ​ សឹង​អស់ជំនឿ​ចូល​ក្នុង​ទី​អារាម​នេះ​ទៀត​ហើយ​ ។​

​បើ​ទោះបីជា​ប្រជាពលរដ្ឋ​លើ​បដា​ និង​ ស្នើ​សុំ​រៀបចំ​សារ​ជា​ថ្មី​ក៍ដោយ​ ក៍​កម្មវិធី​ប្រកាស​ចៅអធិកា​វត្ត​ស្តីទី​ បាន​ប្រ​ព្រឹទ្ធ​ទៅ​ឡើង​ចប់​ចុង​ចប់​ដើម​ដែរ​ ។​

​ផ្តល់​បទ​សំភាសន៍​ជាមួយនឹង​អ្នក​សារ​ព​ត៌​មាន​ លោកស្រី​ យិ​ន​ សុខុម​ ប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា​ស្រុក​រលាប្អៀរ​ បាន​បញ្ជាក់​ប្រាប់​ថា​ ការ​តែងតាំង​ព្រះ​ចៅអធិការ​វត្ត​ គឺជា​ភារកិច្ច​របស់​មន្ត្រី​សង្ឃ​ ដែល​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ គ្មាន​ការ​ឃុបឃិត​គ្នា​ឡើយ​ ។​ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​តវ៉ា​គឺជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ​ ហើយនឹង​ទទួលយក​នូវ​ការ​ចូលរួម​ផ្តល់​មតិ​របស់​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​រៀបចំ​របស់​មន្ត្រី​សង្ឃ​ស្រុក​គឺ​នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ៕​

kchan-2

kchan-1

kchan-4

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print