ភ្នំពេញ៖ អនុប្រធានទី១គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ដរាយលោក ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានឱ្យដឹង កាលពីរសៀលថ្ងៃទី៦ ខែសីហាថា គ្រោះ មហន្ដរាយរយៈពេល៧ខែដើមឆ្នាំ២០១៥ នេះបានសម្លាប់់មនុស្សយ៉ាងហោច ណាស់៦៦នាក់និងសត្វពាហនៈ៣៩ក្បាល។ ដោយយោងទៅលើរបាយការណ៍លោក ញឹម វណ្ណដា បានលើកឡើងថា អគ្គិភ័យ ខ្យល់កន្ដ្រាក់ និងរន្ទះបាញ់ដែលមាន ចំនួន១៧២លើក នៅទូទាំងប្រទេសបាន ធ្វើឱ្យផ្ទះ១៥៤០ខ្នងរងការខូចខាត មនុស្ស ៦៦នាក់ស្លាប់ ១៧៤នាក់រងរបួសរួមទាំង ស្លាប់សត្វពាហនៈចំនួន៣៩ក្បាលផងដែរ។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ដ្រីក៏ មានប្រសាសន៍បង្ហាញក្ដីព្រួយបារម្ភផង ដែរខណៈដែលភាពរាំងស្ងួតបានអូបបន្លាយ យូរស្ទើរតែមិនអាចឱ្យកសិករប្រកបមុខរបរធ្វើស្រែចម្ការបាន ។
លោកបានមានប្រសាសន៍ថា នាដើម ឆ្នាំ២០១៥នេះគេមើលឃើញថា ការងារ បង្កបង្កើនផលមានការយឺតយ៉ាវរហូត ដល់ជិត១ខែបើធៀបទៅនឹងឆ្នាំមុនៗ ។ អាចនិយាយបាថា ចង់ផុតរដូវធ្វើស្រែ ។ ការយឺតយ៉ាវនេះដោយសារបញ្ហាមួយ ចំនួនដូចជាមិនមានភ្លៀងធ្លាក់ឬភ្លៀង ធ្លាក់តិចតួចធ្វើឱ្យមានការរាំងស្ងួតនៅ ខេត្ដជាច្រើនដូចជា ខេត្ដបាត់ដំបង បន្ទាយ មានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ តាកែវ ជាដើម សំណាបពង្រោះត្រូវក្រៀមស្វិត ងាប់ស្ទើរទាំងស្រុង។
លោកបន្ដថា ប្រឡាយ បឹង ព្រែក អូរ ត្រញំង និងប្រភពទឹកមួយចំនួនគ្មានទឹក ដោយការរាំងស្ងួតរហូតដល់ដើមខែ សីហានេះភ្លៀងបានធ្លាក់មកតែមិនគ្របដណ្ដប់ទាំងអស់នោះទេ កន្លែងខ្លះមានភ្លៀង ខ្លាំង កន្លែងខ្លះទៀតមានភ្លៀងតិចទឹកដែល មានមិនអាចបម្រើឱ្យការធ្វើស្រែបាន នោះទេរួមទាំងមានការប្រែប្រួលអាកាស ធាតុ ការឡើងកម្ដៅជាដើមធ្វើឱ្យពលរដ្ឋ រងការខូចខាតផលដំណាំជាច្រើនហិកតានៅទូទាំងប្រទេស។ ប៉ុន្ដែទោះជាដូច្នេះក្ដី បើតាមលោកថាប្រមុខរាជរដ្ឋាភិបាល បានត្រៀមជាស្រេចហើយដូចជាមធ្យោបាយ ស្បៀង និង សម្ភារផ្សេងៗ ស្រូវពូជ គ្រាប់ពូជ ដើម្បីឆ្លើយតបទៅនឹងសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋចាំបាច់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ។
លោក ញឹម វណ្ណដា ក៏បានបញ្ជាក់ ផងដែរថា នាថ្ងៃទី១៧ ខែសីហានេះ (គ.ជ.គ.ម)នឹងផ្សព្វផ្សាយច្បាប់គ្រប់គ្រង គ្រោះមហន្ដរាយទៅគ្រប់ស្ថាប័ន និង ភាគីពាក់ព័ន្ធរហូតដល់សាកលវិទ្យាល័យ ទាំងអស់ដោយអនុវត្ដទៅតាមចំណារ របស់សម្ដេចនាយករដ្ឋមន្ដ្រីក្នុងបំណង ត្រៀមបង្ការមុនពេលមានគ្រោះមហន្ដ រាយត្រៀមទាំងធនធានមនុស្សជាមួយ ដៃគូនិងត្រៀមស្ដារឡើងវិញដោយប្រើ ប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុប។ ហើយច្បាប់នេះក៏មានការដាក់ទោស ទណ្ឌផងដែរដល់ បុគ្គល មន្ដ្រី ឬថ្នាក់ ដឹកនាំណាដែលមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលព្រងើយកន្ដើយ ក្នុងការសង្គ្រោះបន្ទាន់ឬមិនបានត្រៀមលក្ខណសម្បត្ដិ ក្នុងការធ្វើអន្ដរាគមន៍ ពេលមានគ្រោះមហន្ដរាយនោះ ៕
ដោយ៖ ហេង សូរិយា