នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ០៣នាក់ ដែលបានធាក់ប្លន់យកម៉ូតូ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ÷ ​ជនសង្ស័យចំនួន ០​៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ ០១គ្រឿង ​នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ​ហើយ​គេចខ្លួន​បាន​ត្រឹមតែ​០៦​ថ្ងៃ ប៉ុណ្ណោះ។

ជនសង្ស័យ​ ទាំង០៣នាក់នោះ​ រួមមាន ៖
១- ឈ្មោះ ប៊ុ​ន ថុ​ន​វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​(មិន​ពិតប្រាកដ ,មាន​សារធាតុ​ញៀន​)​ ។

២- ឈ្មោះ បាន ម៉េ​ង​ហ័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ(មិន​ពិតប្រាកដ ,មាន​សារធាតុ​ញៀន​)​។

៣- ឈ្មោះ សុធា​រិ​ន វី​រុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​(នៅផ្ទះ ,មាន​សារធាតុ​ញៀន​) ​។

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដឹកនាំ​ដោយ​ លោក​ឧត្តម សេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ, ​លោក​ ឧត្ត​សេនីយ៍​ទោ ញ៉ុ​ង រស់​មេត្តា ស្នងការ​រង ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​លោក​ វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ស្រាវជ្រាវ​ហើយ​ឈាន​ទៅឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ (លួច​មាន​ស្ថាន​ទម្ងន់ ទោស ,ធាក់​ប្លន់​យក​ម៉ូតូ​) ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​ ២៨ ខែកក្កដា ឆ្នាំ​ ២០២៦ នៅ​ចំណុច​បណ្តោយ​ផ្លូវ​ឌួ​ង​ងៀប ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

​បន្ទាប់​ពី​ឃាត់ខ្លួន​ សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​ចាប់​យក​រួម​មាន  ៖ – ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស​០១គ្រឿង ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង០៣នាក់ និង​វត្ថុ​តាង ខាងលើ ត្រូវបានកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print