Update :ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតកអោបគ្រាប់បែកម្នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់:ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតកអោបគ្រាប់បែកម្នាក់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនេះ បានបណ្តាលឱ្យលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមម្នាក់ និងប្រជាការពារចំនួន ៣នាក់ទៀត បានបានពលីជីវិត នៅកន្លែងកើតហេតុនៅពេលកំពុងបំពេញការងារចុះបង្រ្កាបជនបង្កដែរជាជនញៀនគ្រឿងញៀន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះមានករណីឃាតកម្មមួយនៅឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៦នាក់ នៅកន្លែងកើតហេតុភ្លាមៗនិងរបួស១នាក់ រួមមាន៖
ស្លាប់ប៉ូលីសចំនួន ០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកចំនួន ០១នាក់ សរុប ០៦នាក់។ ដោយរងរបួស ០១នាក់ជាប្រជាការពារ។ ក្នុងនោះមានឈ្មោះដូចជា៖
១-សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៣-សុខ អាន ប្រជាការពារ (ស្លាប់)
៤-ចិន្ដា ប្រជាការពារ (ស្លាប់)
៥-អែម ដុំ ជនសង្ស័យ (ស្លាប់)
៦-សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)
៧-វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀនហើយប្រើអំពើហិង្សាក្នុងគ្រួសារ ប្រពន្ធទៅប្ដឹងសមត្ថកិច្ច បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់យើងបានចេញប្រតិបត្តិការ ត្រូវជនល្មើសអោបគ្រាប់បែកធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់ និងរងរបួសសមត្ថកិច្ចនៅនឹងកន្លែង។
នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print