នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ ប្រកាស​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ហ្គាហ្សា​ រហូត​ដល់​ក្រុម​ហាម៉ាស​ទម្លាក់​​អាវុធ​អស់​

ចែករំលែក៖

អ៊ីស្រាអែល​៖​ បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu បានចុះផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៦ ថា​ លោក បេនចាមីន​ ​ណេតាន់​យ៉ាហ៊ូ (Benjamin Netanyahu) នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ បាន​​លើក​ឡើង ​កាលពីថ្ងៃអង្គារ​ ថា កងទ័ពអ៊ីស្រាអែល​នឹងមិនដកចេញ​ពី​តំបន់​ដែលខ្លួនកាន់កាប់​នៅក្នុង​តំបន់ហ្គាហ្សានោះទេ​​ រហូតដល់​ក្រុមហាម៉ាស​​ប៉ាឡេស្ទីន រំសាយ​អាវុធ​ទាំងស្រុង។

លោក ណេតាន់​យ៉ាហ៊ូ​ បានអះ​អាង​ជា​វីដេអូមួយ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook ថា៖ « ខ្ញុំនៅតែប្តេជ្ញាចិត្ត​ ចំពោះផលប្រយោជន៍សន្តិសុខរបស់​យើង»។

វីដេអូរបស់​លោកបានកើត​ឡើង​ក្នុងចំណោម​ការមិនចុះ​សម្រុងគ្នា​លើផែនទីបង្ហាញ​ផ្លូវដែល​ក្រុមប្រឹក្សាសន្តិភាពរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ បាន​ដាក់ចេញសម្រាប់​ការដកហូត​អាវុធ​របស់ហាម៉ាស និងការដកខ្លួន​របស់អ៊ីស្រាអែល​ចេញពីតំបន់ហ្គាហ្សា​ក្រោមកិច្ចព្រមព្រៀង​ឈប់បាញ់។​

លោកបន្ត​ថា៖ « យើងនឹងមិនដកខ្លួនចេញ​ពីជំហរ​បច្ចុប្បន្នរបស់យើង​ទេ រហូតដល់​ក្រុម​ហាម៉ាស​ត្រូវបានដកហូត​អាវុធទាំងស្រុង»។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកាន់កាប់​តំបន់ហ្គាហ្សា ​ជិត​៧០​ភាគ​រយ បន្ទាប់ពីសង្គ្រាម​ប្រល័យពូជសាសន៍​ សម្លាប់ជន​ជាតិប៉ាឡេស្ទីន​ជាង ៧៣ ០០០នាក់ និង​របួសជាង ១៧៤ ០០០នាក់​ ចាប់តាំងពីខែ​តុលា ឆ្នាំ​២០២៣ ។ នេះបើយោងតាមតួលេខរបស់​អាជ្ញាធរ​ប៉ាឡេស្ទីន​។

លោក ណេតាន់​យ៉ាហ៊ូ អះអាងថា ប្រធានាធិបតី​អាមេរិក លោក ត្រាំ ​ជឿជាក់​ ថា អ៊ីស្រាអែល​អាចដកហូតអាវុធពី​ក្រុម​ហាម៉ាស និងធ្វើ​ឱ្យតំបន់​ហ្គាហ្សា​មានភាពស្ងប់ស្ងាត់។

...

ទីក្រុង Tel Aviv ទទូច​ថា ការដកហូតអាវុធត្រូវតែ​បញ្ចប់​មុនពេល​ដកទ័ពចេញ ខណៈផែនទីបង្ហាញផ្លូវ​ដែល​បានប្រកាសដោយ​ក្រុមប្រឹក្សាសន្តិភាព និង​ទទួលយកដោយក្រុមហាម៉ាស​ អំពាវនាវឱ្យ​ជំហាន​ទាំង​ពីរ​ ត្រូវបានអនុវត្តបន្តិច​ម្តងៗ និងស្របគ្នា​៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print