ខេត្តឧត្តរមានជ័យ÷អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនព្រហ្មទណ្ឌបានចាត់លោកវរៈសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកដឹកនាំកំម្លាំងជំនាញនិងប៉ុស្តិ៍នគររដ្ឋបាលឃុំទំនប់ដាច់និងឃុំព្រះប្រឡាយ ចុះស្រាវជ្រាវក្នុងករណីអំពើរ លួចគោ ចំនួន០៣ករណី បាត់សត្វគោ ចំនួន០៣ក្បាល។
រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ម៉ោង ១០និង០០ នាទីទើបឈានដល់ការកំណត់មុខសញ្ញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ដែលជាប់ពាក់ពន្ធ័ ក្នុង ករណីលួចសត្វគោនិងករណីទទួលផលចោរកម្មដោយយោងតាមបណ្តឹងពីប្រជាពលរដ្ឋ០៣គ្រួសារពីមូលដ្ឋានក្នុងឃុំទំនប់ដាច់និងឃុំព្រះប្រឡាយកាលពី÷
១/បណ្តឹងកាលពីថ្ងៃទី០៥/០៧/២០២៦ ។
២/បណ្តឹងកាលថ្ងៃទី១១/០៧/២០២៦។
៣/ បណ្តឹងកាលពីថ្ងៃទី១/០៨/២០២៦។
កន្លែងកើតហេតុនៅភូមិជ័យនិវត្តន៍ចំនួន០២ករណី ឃុំទំនប់ដាច់ និង០១ករណីស្ថិតនៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់(ស្រី០១) នាក់មានឈ្មោះដូចខាងក្រោម ÷
១ /ឈ្មោះផេង វិរបុត្រហៅស្រ៊ាន ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ នៅភូមិស្រែល្អ ឃុំបាក់អន្លូងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ (ពាក់ពន្ធ័ករណីអំពើរ លួច)។
២ /ឈ្មោះ បុល វ៉ាន់ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័(ពាក់ពន្ធ័ករណីអំពើរ លួច)
៣/ឈ្មោះ មឿន សុជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិជយ័និវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័(ពាក់ពន្ធ័ករណីអំពើរ លួច)។
៤/ ឈ្មោះ វង់ វត្តនៈ ហៅទូច ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ(ពាក់ពន្ធ័ករណីអំពើរ លួច)។
៥/ឈ្មោះ ភួន គីតា ភេទ ស្រីអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ (ពាក់ពន្ធ័ករណីអំពើរ លួច)។
៦/ឈ្មោះ ហ៊ុន សុភក្រ័ ហៅ វ៉េ ភេទប្រុស អាយុ១៨ឆ្នាំ
មុខរបរមិនពិតប្រាកដ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ពាក់ពន្ធ័ករណីអំពើ លួច)។
៧/ឈ្មោះ អុន អែម ភេទ ប្រុសអាយុ៤៦ឆ្នាំមុខរបរ លក់សាច់គោ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ(ពាក់ពន្ធ័ករណីទទួលផលចោរកម្ម)។
វត្ថុតាងដកហូតមាន÷
១/រថយន្តចំនួនមួយគ្រឿង ម៉ាកNISSAN FRONTIER ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AC-2385 កែច្នៃទ្រុងសម្រាប់ដឹកសត្វគោ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលេី កំម្លាំងជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕











