រថយន្តMazdaមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងឡំប្រឺតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Mazda មួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្តនិងឡំប្រឺតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុម៉ាក Mazda ពណ៌កណ្តុរល្មេះមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា VISOT257 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តម៉ាក LAND CRUISER PRADO ពណ៌សមួយគ្រឿងដែលចតនៅលេីខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកឡំប្រីតាមួយគ្រឿងទៀតដែលម្ចាស់ឈប់ចតប្របចិញ្ចើមផ្លូវដូចគ្នាបណ្តាលឲ្យឡំប្រឺតាបោកខ្ទាតទៅប៉ះរថយន្ដចតនៅក្បែរគ្នារងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក​បានបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ​ ចំណែកតៃកុងត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែកធ្វើការសួរនាំ។

...

​    បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្ក​ហេតុនិងរថយន្ត​រងគ្រោះ​ ទាំងឡំប្រីតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print