រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី KHALED NORDIN នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានទទួលការបដិសណ្ឋារកិច្ចពីសំណាក់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ ភាគីទាំងពីរ ក៏មានជំនួបសម្តែងការគួរ និងពិភាក្សាការងារផងដែរ។
សូមជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។
...
គួរកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ បានធ្វេីឡើងរយៈពេលប្រមាណជិតមួយខែប៉ុណ្ណោះ ក្រោយពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក ម៉ាលេក រ៉ាសាក់ ស៊ូឡាយម៉ាន់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ៕
ដោយ៖តារា










