ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣: ៣០នាទីរសៀល នៅចំណុចពយឌៀ ផ្លូវគ្រួសក្រហមជាប់មាត់ព្រែក ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (បំបែកសោរកម៉ូតូ)កើត ឡើងដោយជនសង្ស័យបានធ្វើសកម្មភាពប្រើជើងធាក់បំបែកសោរ ក ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេរី២០២១ ពាក់ស្លាកលេខ ភ្នំពេញ1F-5864 ជារបស់ជនគ្រោះឈ្មោះ សាក់ ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងស្ទូចត្រី ហើយទុកម៉ូតូនៅចំណុចកើតហេតុខាងលើ ។ បន្ទាប់ពីធ្វើពីសកម្មភាព ជនសង្ស័យខាងលើបានតខ្សែភ្លើង ដើម្បីបញ្ឆេះម៉ូតូរួចជិះរត់គេចខ្លួនតែម្តង។
ក្រោយពីទទួលពត៍មាននេះភ្លាម ដោយមានការចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងដឹកនាំបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងគោ ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន១នាក់ដែលមាន ៖
ឈ្មោះ ម៉េង មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន ៖ម៉ូតូ១គ្រឿង(ជារបស់ជនរងគ្រោះ) និងកាប់បិតផ្គាក់ចំនួន០១ដើម ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










