កម្ពុជាក្រាលកម្រាលព្រំក្រហមទទួលរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី KHALED NORDIN នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានទទួលការបដិសណ្ឋារកិច្ចពីសំណាក់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ ភាគីទាំងពីរ ក៏មានជំនួបសម្តែងការគួរ និងពិភាក្សាការងារផងដែរ។

សូមជម្រាបជូនថា​ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។

...

គួរកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ​ បានធ្វេី​ឡើងរយៈពេលប្រមាណជិតមួយខែប៉ុណ្ណោះ ក្រោយពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក ម៉ាលេក រ៉ាសាក់ ស៊ូឡាយម៉ាន់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print