ស្លាប់ជាងជួសជុលជាជនពិការម្នាក់ របួស២នាក់ ក្នុងករណីឆេះផ្ទះវីឡា​ជួសជុលធុងបាស់ នៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះ​វីឡាជួសជុល​ធុងបាស១កន្លែង​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ បណ្ដាល​ឲ្យ​ជាងជួសជុលជន​ពិការ​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម​ និង​បង្ក​ឲ្តរង​របួសមនុស្ស​​ចំនួន​២នាក់​ផ្សេងទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​គ្រោះ​អគ្គី​ភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា​ ឆ្នាំ​២០២៦​ នៅ​ចំណុច​ផ្ទះវិឡា​​លេខ​៩​ផ្លូវ​១៩៦៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថី្ម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

​ក្នុងករណីខាងលើនេះដែរ មាន​​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សេក ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​ធុងបាស​និង​ជា​ជន​ពិការ ។​ ចំណែក​អ្នក​រង​របួសទាំង២នាក់ ក្នុងនោះ​​ម្នាក់​​ឈ្មោះ ម៉េ​ង ចាន់​ណេ​ង ភេទ​ប្រុស អាយុ ៣២​ឆាំ្ន​ ​មុខរបរ​ជាង​ធុងបាស​ និង​​ម្នាក់ទៀត​​ឈ្មោះ ចៃ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ អ្នក​ដឹក​ជញ្ជូន​។

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​ចេញពី​ជាន់​ទី​១ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ ។​ បន្ទាប់​ពី​សមត្ថកិច្ច​អន្តរាគមន៍​បាញ់​ពន្លត់ គេ​ឃើញ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ ជា​ជន​ពិការ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធម៌​ដោយ​មាន​សសរ​បេតុង​សង្កត់ ពីលើ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិ​​ភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​ជំនាញ​បាន​ចេញ​រថយន្ត​ចំនួន​៨​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៨​ឡាន​ស្មើរ​នឹង​៣២​ម៉ែត្រគូប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង ១២​នឹង​៣០​នាទី​នា​ថ្ងៃខែ ឆ្នាំ​ដដែល​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​វិ​ភ័យ​និង​សង្គ្រោះ បាន​ឲ្យ​ដឹង​ទៀត ថា ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​ជា​ប្រភេទ សំណង់​ថ្ម​បេតុង​ទំហំ ១២​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ដែល​មាន ម្ចាស់​ឈ្មោះ​: យូ ទ្រី ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ មុខ របរ​លក់​ធុងបាស ហើយ​ភ្លើង​បាន​ឆាប់ឆេះ​បន្ទប់​ជួស ជុល​ធុងបាស ​បណ្ដាល​សម្ភារៈ​ជាង​នឹង​ធុងបាស​់រង​ការ​ខូចខាត​ទាំងស្រុង​និង​បណ្ដា​ឲ្យ​ស្លាប់​ម្នាក់​និង​រង​របួស​ចំនួន​ពីរ​នាក់​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដោយសារ​ជាងសាក​ថ្ម​ធុងបាស់​។

បន្ទាប់​ពី​មាន​គ្រោះ អគ្គី​ភ័យខាងលើ ​នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សាកសព​ផង​ដែរ​៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print