រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឱ្យផ្អាកការលក់ដូរនៅជុំវិញមណ្ឌលប្រឡងបាក់ឌុប៣៦ ស្ថិតក្នុងខណ្ឌចំនួន១៣

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង៖ ១០ សីហា ២០២៦ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣៦មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំដល់ បងប្អូនអាជីវករដែលប្រកបអាជីវកម្ម និងទីតាំងអាជីវកម្ម ស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារ ឧបសម្ព័ន្ធភ្ជាប់មកជាមួយ) ដូចខាងក្រោម៖ ១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦ ។ ២- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងការដ្ឋានសំណង់នានា ចាប់ពី ថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦

។ ៣- ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងរបស់បេក្ខជន ចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦

។ ៤- សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា ។ ៥- ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ចនោះ មិនត្រូវបានបង់ប្រាក់ឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តី អនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករ និងទីតាំងអាជីវកម្មទាំងអស់ អាចបើកដំណើរការអាជីវកម្ម ជាធម្មតាឡើងវិញ។

...

     ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print