ខេត្តបន្ទាយមានជ័យៈសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរប្រុសស្រីចំនួន៧១នាក់ដែលអាជ្ញាធរសៀមបញ្ជូនមកកម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ
សមត្ថកិច្ចបន្តថាៈដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្ថាប័នពាក់ព័ន្ធ ប៉ុស្តិ៍បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត សរុបចំនួន ៧១នាក់ ក្នុងនោះស្រី ២៣នាក់ និងកុមារ ០២នាក់ ។ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក ពងទាខ ០១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនពួកគាត់យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕វណ្ណា










