កូនកាហ្វេចំនួនប្រាំមួយពាន់ដើម ត្រូវបានផ្តល់ជូនដល់កសិករនៅស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់បងប្អូនប្រជាកសិកររស់នៅមូលដ្ឋាន ឱ្យផ្តោតលើការដាំដុះដំណាំកសិឧស្សាហកម្មកាហ្វេ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រួមនឹងអាជ្ញាធរខេត្ត សហការជាមួយក្រុមហ៊ុន ខូហ្វី បានរៀបចំពិធីចែកកូនកាហ្វេដល់កសិករចំនួន១០០គ្រួសារ ក្រោមការសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

ពិធីចែកពូជកាហ្វេនេះបានប្រារព្ឋឡើងក្រោមអធិបតីភាពលោក ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត  លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី លោក ហ៊ី តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប៕

...

ប្រភព ៖ មន្ទីរព័ត៌មានខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print