នគរបាលស្រុកគងពិសីស្រាវជ្រាវ បង្ក្រាបករណីកាប់ប្លន់ម៉ូតូ ទាំងថ្ងៃ ស្ថិតក្នុងភូមិព្រៃស្ដេច ឃុំវាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ក្រោមបញ្ជាដឹកនាំលោកឧត្ដម​សេ​នីយ៍​ទោ​ ឃឹម​ សុ​កខៃ​ ស្នងការនគរបា​លខេត្តកំព​ង់ស្ពឺ​ ផែនការងារព្រហ្មទណ្ឌ​ ការិ​យាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ នៃ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ អធិការ​ដ្ឋាននគរបាលស្រុក​គង​ពិ​សី​ ដឹកនាំដោយលោកវរ​សេ​នីយ៍​ឯ​ក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានធ្វេីការចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោ​ស​(កាប់ប្លន់យកម៉ូតូនិងសម្ភារៈមួយចំនួន)​នៅ​ចំណុចផ្លូវជាតិលេខ៣ គី​ឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូ​មិ​ព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី៨ ខែ

សី​ហា ឆ្នាំ២០២​៦ វេលាម៉ោង១៥និង​៤​៥នាទី ។

តាមការបញ្ជាក់ឱ្យដឹង​ពីសមត្ថកិច្ច ក្រុមជន​ល្មេីសនិងបក្ខពួ​កមានគ្នាច្រេីននាក់។ ហេតុការណ៍បង្កឡើងដោយជនមិនស្គា​ល់អត្តសញ្ញាណ​ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ ឆ្នាំ​២​០២៦ គ្មានស្លាកលេខ តាមពី​ក្រោ​យមកពីទិស​ខា​ងជើងឆ្ពោះទៅទិសខាងត្បូងបានធ្វើសកម្មភាពយកកាំបិ​តផ្គាក់កាប់ជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូម៉ាកហុងដាសេ១២៥​ពណ៌​ខ្មៅឆ្នាំ២០២៦​ ស្លា​កលេខ ភ្នំពេញ​1lZ.​2​078 នៅផ្លូវជាតិលេខ៣ទាំងថៃ្ង។

ជនរងគ្រោះឈ្មោះ ចក់ ពិសិដ្ឋ ភប្រុស ១៧ឆ្នាំ រស់នៅឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត (រងរបួសដៃខាងស្ដាំ ជើ​ងខាងឆ្វេង និង ខ្នង)ឈ្មោះ ណាក់ សាវីន ប្រុស ១៨​ឆ្នាំ​(​ រងរបួ​សខ្នងខាងក្រោយដេរ៤ថ្នេ កែងដៃខាងស្ដាំ និងជើងខាងឆ្វេង)​ឈ្មោះ អុឹម ពៅ ប្រុស ២២ ឆ្នាំ ឃុំស្ទឹង​កែវ ស្រុកទឹកឈូ ខេត្តកំពត (រងរបួសចង្កា ដៃ និងជើងទាំងសងខាង) សម្ភារៈបាត់បង់មានទូរស័ព្ទដៃ១ គ្រឿ​ង,កាបូបស្ពាយ១(កាបូបដាក់ខោអាវ)។

ដោយបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យ​ការ​ កំលាំងបាន​ស្រាវជ្រាវរហូតកំណត់បានមុខស​ញ្ញា​និងឃាត់ខ្លួនបាន២នាក់​គេចខ្លួន​១នាក់​ឈ្មោះ ផា ភាព ប្រុស​ ២៥​ឆ្នាំ​ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបា​ទី ឈ្មោះ ឡេង រិទ្ធហៅង៉ោក ប្រុ​ស​ ១៩ឆ្នាំ​ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បច្ចុប្បន្នមកជួលបន្ទប់នៅភូមិស្វា​យទាប ឃុំអង្គពពេល ស្រុកគង​ពិសី​ ដេីម្បីចាំលួចនិងប្លន់​។

...

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យខាងលេីរួមជា​មួយវត្ថុតា​ងកំលាំងអធិការនគរបាលស្រុកគងពិសីបានកំពុងតែដំណេីរការនីតិវិធី​ បញ្ជូនទៅការិយាល័យព្រហ្មទ​ណ្ឌខេត្ដចាត់ការតាមនីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print