ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់និងថ្នាំញៀន២កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតត្រូវបានឃាត់ខ្លួន កាលពីម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក(មុខមន្ទីរពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងអន្តរាគមន៍ជាច្រើននាក់ទៀត។
លោក ម៉ក់ ហុង បានប្រាប់ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលកម្លាំងមានសមត្ថកិច្ចរបស់លោកបានខិតខំធ្វើការបង្ក្រាបនិងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានជាច្រើននាក់រួចកសាងសំណុំរឿងបញ្ជួនទៅតុលាកទៀតផង។ លោកបានបន្តថានិងចុះបង្ក្រាបតំបន់នេះអោយដូចជាភ្លៀងរលឹម។
ការចុះបង្ក្រាបនេះកម្លាំងរបស់លោកបានឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់ គ្រឿងញៀនបាន១២នាក់និងថ្នាំញៀនចំនួន២កញ្ចប់តូចដកហូតសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមនិងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោមនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ តុង សីហា