ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) សរុបចំនួន ២៥រូប ក្នុងនោះមានជនជាតិខ្មែរចំនួន ២០រូប និងជនបរទេសចំនួន ៥រូប ដឹកនាំដោយ ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានអញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពី លោកហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។

 

ក្នុងដំណើរទស្សនកិច្ចនេះ លោក ហែម ស៊ីណាត បានបង្ហាញអំពីប្រវត្តិនៃការផ្ដួចផ្ដើមគំនិត និងដំណើរការសាងសង់សារមន្ទីរ ប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា និងធនធានធម្មជាតិនៅតំបន់ព្រះវិហារ ព្រមទាំងតួនាទីរបស់សារមន្ទីរក្នុងការប្រមូល រក្សាទុក អភិរក្ស សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌជាតិជូនសាធារណជន។

 

ក្នុងឱកាសនោះ មន្ត្រីជំនាញរបស់សារមន្ទីរបានធ្វើបទបង្ហាញ ខ្លឹមសារនៃការដាក់តាំងបង្ហាញ វត្ថុបុរាណសំខាន់ៗ ប្រវត្តិសាស្ត្រនៃតំបន់ និងកិច្ចការអភិរក្ស ព្រមទាំងការគ្រប់គ្រងបេតិកភណ្ឌដែលអាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្ត។ គណៈប្រតិភូក៏បានទស្សនាសំណល់យុទ្ធភណ្ឌដែលនៅសេសសល់ពីជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១១ ដែលត្រូវបានរក្សាទុក និងតាំងបង្ហាញជាសក្ខីភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះផងដែរ។

 

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារបានសំណូមពរដល់ ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្ម AOT-KH សូមបន្តជួយសម្របសម្រួល និងរួមចំណែកជំរុញឱ្យស្ថានការណ៍នៅតំបន់ព្រំដែនវិលត្រឡប់មករកភាពប្រក្រតី សន្តិភាព និងស្ថិរភាពឡើងវិញ ដើម្បីបង្កលក្ខណៈឱ្យក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារអាចវិលត្រឡប់ទៅបំពេញភារកិច្ច និងអនុវត្តការងារអភិរក្ស ជួសជុល ស្រាវជ្រាវ តាមដាន និងគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារបានពេញលេញ និងប្រកបដោយសុវត្ថិភាព។

...

 

ដំណើរទស្សនកិច្ចនេះបានរួមចំណែកបង្កើនការយល់ដឹងរបស់ក្រុម AOT-KH អំពីតម្លៃដ៏សម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ព្រមទាំងផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធមកលើបេតិកភណ្ឌ និងការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print