បង្ក្រាបករណី លួចម៉ូតូ៤លើក នឹងគាស់ផ្ទះ៣លើកត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និង មានការចង្អុរបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥ ,២០នាទី កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយប៉ុស្តិនិងប្រជាពលរដ្ឋស្រាវជ្រាវឃាត់ជនសង្ស័យ ៣នាក់ប្រុស÷

 

១- ឈ្មោះ ថៃ ចាន់ធូ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មុខរបកម្មករសំណង់

 

២-ឈ្មោះ វ៉ាត់ អូន ហៅសិទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើតភូមិឬស្សីចក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង(កម្មករសំណង់) ទាំង២នាក់ស្នាក់នៅបន្ទប់ជួលភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

៣-ឈ្មោះ លី ណារាជ ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើតភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល(កម្មករសំណង់) បច្ចុប្បន្នស្នាក់ការដ្ឋានសាងសង់ភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

ពាក់ពន្ធ័ករណីលួចកាច់កម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០១៦ ពណ៍ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1W•3312 (មិនស្គាល់ឈ្មោះម្ចាស់ ដោយសាពេលក្រុមសង្ស័យជិៈគេចម្ចាស់ទាន់ស្រែកឲ្យគេជួយក្រុម នេះបានផ្ដួលម៉ូតូរត់ចូលព្រៃ ខណៈម្ចាស់ដើររកជីកទំពាំង នៅចំណុចព្រៃខាងជើងភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទងនៅវេលាម៉ោង ១៥ និង០០នាទី។

 

ពេលសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពិតជាបានលួចកាច់កម៉ូតូខាងលើនិងធ្លាប់លួចម៉ូតូ ៤លើកគាស់ផ្ទៈ ៣លើក។

 

ដកហូតវត្ថុតាង: ទួណឺវីសមុខសំប៉ែត១ ចំពោះសោរអក្សរតេបានគប់ចោលក្នុងព្រៃ

 

ករណីនេះ ជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print