ខេត្តកំពង់ស្ពឺ÷ ក្មេងទំនើង០៧ នាក់ ដែលបានធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបង្ក្រាបនិងឃាត់ខ្លួនបានជា បន្តបន្ទាប់។
ដោយអនុវត្តតាមបទបញ្ជាដ៏លោកអភិបាល នៃគណៈអភិបាលខេត្ត នឹងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក សំអឿន សុបញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ចុះល្បាតចំណុចផ្លូវកៅស៊ូស្ពានទំនប់អូរធំ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានជួបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ កម្លាំងនគរបាលបានធ្វើការបង្ក្រាបនឹងឃាតខ្លួនបានក្មេងទំនើងចំនួន ២ ក្រុម៖
ក្រុមក្មេងទំនើងខាងលើ មានគ្នាចំនួន០៧នាក់ រួមនឹងវត្ថុតាំង ម៉ូតូ០៣ គ្រឿង :
១/ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ស្លាកលេខ ភ្នំពេញ 1CN3494
២/ម៉ាក់ និច ពណ៍ក្រហម ផ្លាកលេខកំពង់ស្ពឺ 1AA 1652 សេរី ២០២៥
៣/ម៉ាក់ហុងដា C125 ពណ៍ក្រហម គ្មានផ្លាកលេខ សេរី២០២៥
កំលាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានធ្វើការអប់រំ កិច្ចសន្យាឱ្យអាណាព្យាបាល ធានាយកទៅអប់រំបន្តនឹងបានកោរសក់ឱ្យត្រលប់ទៅលំនៅឋានវិញ ចំណែកវត្ថុតាងម៉ូតូរក្សាទុកចំនួន០៣ខែ ឬ ៩០ថ្ងៃ ៕










