មកពីពោធិ៍សាត់លួចម៉ូតូនៅបាត់ដំបងបានហើយ តែជិះមិនផុតត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២​៦​វេលាម៉ោងប្រហែលប្រមាណ​១៣​និង៣០នាទី នៅត្រង់ចំណុចប្រឡាយ១៧​មេសា ស្ថិតក្នុងក្រុមទី១១ ភូមិពេជ្រចង្វា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ម៉ូតូ)​មួយបានកើតឡើង តែជនសង្ស័យមិនអាចគេចខ្លួនរួច ។

ប្រភពបានឲ្យដឹងថា ករណីនេះបង្កដោយជន​ស​ង្ស័យ
ម្នាក់ធ្វើសកម្មភាពលួចម៉ូតូចំនួន​០១គ្រឿង ម៉ាកហុងដាវេវអាល់ហ្វាសេ​រីឆ្នាំ២០១៦ គ្មានផ្លាកលេខ ពណ៌ទឹក សមុទ្រជារបស់ឈ្មោះ យឺន សារ៉េន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេ​ត្ត​បាត់ដំបង ដែលជិះមកផ្លាស់ចំ​ណ​ង​គោ(ចំណុចកើតហេតុ)រួចបញ្ឈរទុក​ទាំងសោជាប់នៅជាមួយស្រាប់ក្រោមដើមឈើ ហើយដើរទៅផ្លាស់ចំណងគោ។

លុះដើរចេញបានប្រហែល២៥ម៉ែត្រ ជនរងគ្រោះងាក មើលម៉ូតូក៏ឃើញជនសង័្សយលួចយករួចជិះយ៉ាងលឿនលើខ្នងប្រឡាយ១៧មេសា សំដៅទៅ​ទិសខាងកើត។ឃើញដូចនេះម្ចាស់ម៉ូតូក៏ស្រែឆោឡោឱ្យគេជួយចាប់ចោរដោយមានប្រជាពរដ្ឋក្បែរៗនោះជួយដេញតាម បានប្រហែល៥០០ម៉ែត្រ ជនសង្ស័យក៏ដួលម៉ូតូបណ្ដាលឱ្យដួលម៉ូតូទើបប្រជាពលរដ្ឋឃាត់ខ្លួនបាន និងរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឫស្សីក្រាំងតែម្ដង។

នៅពេលបន្ទាប់សមត្ថកិច្ចនគរបាលបានទៅដល់កន្លែងកើតហេតុនាំជនសង័្សយមកធ្វើការសាកសួរ ទើបដឹងថាគាត់មានឈ្មោះ ថន រត្ន័ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកធ្វើសកម្មភាពលួចម៉ូតូនៅក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់​ដំបង តែលួចមិនបានសម្រេចទេក៏ត្រូវបានប្រជាពលរដ្ឋស្រែកដេញ ហើយខ្លួនគាត់ជិះម៉ូតូដួលដោយខ្លួនឯងដោ​យ​ការស្លន់ស្លោខ្លាំង។

ជនសង័្សយត្រូវបាននគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនី​យ៍ឯក ស គឹមឡុង ជាអធិការរៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ តែសមត្ថកិច្ចបានប្រា​ប់ថាលើកក្រោយកុំទុកសោម៉ូតូនៅជាប់នឹងម៉ូតូទៀត ទោះនៅទីកន្លែងណាក៏ដោយ បើមិនចង់បាត់បង់ទ្រព្យ​សម្បត្តិខ្លួនឯងទេនោះ ប្រហែសបាត់ប្រយ័ត្នគង់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print