នគរបាលស្រុកបុរីជលសារ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំងឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តតាកែវ÷ នៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦នេះមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឲ្យ ដឹងថា នៅថ្ងៃអង្គារ ៥កើត​ ខែស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ៣០ នាទីល្ងាច​​ លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារ បានចាត់​លោកវរសេនីយ៍ទោ ជា សុផល អធិការរងផែនប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងជំនាញ​ និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គោក​ពោធិ៍​ ចេញ​ល្បាតក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ប្រទះឃើញមុខសញ្ញាជួញដូរប្រើប្រាស់សារធាតុញៀនចំនួន ២ទីតាំងដូចខាងក្រោម៖

ទីតាំង​ទី១តាមបណ្ដោយផ្លូវបេតុងលេខ ១២៩B ស្ថិត នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ ខ្លួនឆែកឆេជនសង្ស័យ​ ឈ្មោះ ឃិន យ៉ាង​ ភេទ ប្រុស​ អាយុ ៣៤ឆ្នាំ រស់​នៅភូមិកំពង់អំពិល​ ឃុំបូរីជលសារ​ ស្រុក បូរីជលសារ រកឃើញសារធាតុញៀន ២ កញ្ចប់​ ហើយបានសារភាពឆ្លើយថាទិញពី​ ឈ្មោះ ដែន សេន នៅភូមិជ្រៃគោកពោធិ៍​ ឃុំគោកពោធិ៍ ស្រុក បូរីជលសារ​ ចំនួន ២កញ្ចប់ ទុកសម្រាប់​ជក់។ សមត្ថកិច្ច​បានឃាត់ ខ្លួន និងវត្ថុតាងរួមមានដូចខាងក្រោម៖
-ម្សៅក្រាមពណ៌សថ្លា ស សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់
– ម៉ូតូ ០១គ្រឿង ម៉ាក វេវ កញ្ចាស់​ គ្មានផ្លាកលេខ

ទីតាំងទី២ នៅចំណុចភូមិជ្រៃគោកពោធិ៍ ឃុំ គោកពោធិ៍​ ស្រុកបូរីជលសារ ខេត្តតាកែវ ហើយសមត្ថកិច្ចបានឃាត់បានចំនួន ៤នាក់ទៀត​ បន្ថែម​ទៀត​ដូច​ខាង​ក្រោម​៖

​ទី១ ឈ្មោះ ជួង ធារី ភេទ ប្រុស អាយុ ៤២ឆ្ឆាំ រស់​នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍​ ស្រុកបូរីជលសារ (ឃាត់ខ្លួន)​ បានដកហូតម្ស៉ៅក្រាមថ្លាស​ សង្ស័យសារ ធាតុញៀន ចំនួន ៩កញ្ចប​ និង​ទូរស័ព្ទ ១ គ្រឿង,ទី​២ ឈ្មោះ ដែន សេន ភេទ​ ប្រុស អាយុ១៨ឆ្នាំ រស់​នៅភូមិកំពង់យោល ឃុំបូរីជលសារ ស្រុកបូរីជលសារចែក ចាយប្រើប្រាស់(ឃាត់ខ្លួន),ទី៣ ឈ្មោះម៉ៅ ពេជវាសនា ហៅ ពេជ ភេទប្រុស អាយុ ២៤ឆ្នាំ រស់​នៅភូមិជ្រៃគោកពោធិ៍​ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ(ឃាត់ខ្លួន)​ ដកហូតទូរស័ព្ទ ១គ្រឿងនិងទី៤ ឈ្មោះ​ សេន វិច្ឆិកា ហៅ ម៉ាក​ ភេទ​ ប្រុស អាយុ ២៧ឆ្នាំ រស់​នៅភូមិជ្រៃគោកពោធិ៍​ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ​ ដកហូតទូរស័ព្ទ ១គ្រឿង។

ដោយមានការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់ ពីសំណាក់​លោកឧត្ដមសេនីយ៍ទោ​ ម៉ែន​ លី​ ស្នងការនគរបាលខេត្តតាកែវ​ និងសម្របសម្រួលនីតិវិធី ពីលោកស្រី​ អ៊ុំ​ រ័ត្ន​នា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាង​ មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print