ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់សោរបន្ទប់លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋហេីយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង៥ រសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។
ជនសង្ស័យ ទី១.ឈ្មោះ លី ឧត្ដម ហៅ ភ័ក្រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។(ឃាត់ខ្លួន)
២.ឈ្មោះ ចេន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ។(គេចខ្លួន)
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាកាលពីម៉ោង ០២ និង ៥០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០២៦ នៅចំណុចតូបកាហ្វេយីហោ CT Cafe ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណី លួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទំលាយលួចយកទ្រព្យសម្បត្ដិ) បង្ករឡើងដោយជនសង្ស័យចំនួន ០២នាក់ ស្លៀកពាក់ស៊ីវិល ដេីរថ្មើរជើង។
បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ ធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ខណៈម្នាក់ទៀតកំពុងគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ










