ប្រទះឃើញសាកសពបុរសម្នាក់ដែលធ្លាក់ពីលើទូកនេសាទសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលា​ម៉ោង​ ១១:៣០នាទី​ ថ្ងៃ​ទី២២ ខែសីហា​ ឆ្នាំ​២០២៦​ មាន​ប្រជានេសាទ​បាន​ប្រទះ​ឃើញ​សាកសព​ ​​ជនរងគ្រោះមានឈ្មោះ ផាត ភាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា បុរសរងគ្រោះបានឆ្លាក់ពីលើទូកកាពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានករណីកម្មករទូកនេសាទធ្លាក់ទឹកបណ្តាលអោយបាត់ខ្លួន នៅចំនុចយាមការ១០’៤៥១០៣.២២១N ១០៣’៣៧.២៧៧E ផែកំពេញ ស្ថិតនៅ ក្រុម១ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនរងគ្រោះម្ចាស់ឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរទទួលទិញផលនេសាទ មានទីលំនៅ ក្រុម១ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ព្រះសីហនុ។

ជំនាញ់កោសល្យវិច័យ បានបញ្ជាក់ថាមូលហេតុរអិលជើងធ្លាក់ពីលើទូកបណ្ដាលឱ្យលង់ទឹកស្លាប់។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​នៅខេត្តស្វាយរៀង ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print