ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានប្រជានេសាទបានប្រទះឃើញសាកសព ជនរងគ្រោះមានឈ្មោះ ផាត ភាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
គួរបញ្ជាក់ថា បុរសរងគ្រោះបានឆ្លាក់ពីលើទូកកាពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានករណីកម្មករទូកនេសាទធ្លាក់ទឹកបណ្តាលអោយបាត់ខ្លួន នៅចំនុចយាមការ១០’៤៥១០៣.២២១N ១០៣’៣៧.២៧៧E ផែកំពេញ ស្ថិតនៅ ក្រុម១ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះម្ចាស់ឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរទទួលទិញផលនេសាទ មានទីលំនៅ ក្រុម១ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ព្រះសីហនុ។
ជំនាញ់កោសល្យវិច័យ បានបញ្ជាក់ថាមូលហេតុរអិលជើងធ្លាក់ពីលើទូកបណ្ដាលឱ្យលង់ទឹកស្លាប់។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅខេត្តស្វាយរៀង ៕
ដោយ៖ សុរិយា










