ម្ចាស់​គណនី​ហ្វេសប៊ុក​ «អាយ៉ា​ ទឹក​ត្នោត​ជូរ»​ ត្រូវ​បាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ ពាក់ព័ន្ធ​បទល្មើស​ជេរប្រមាថ​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​យ៉ាងធ្ងន់ធ្ងរ​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ នារីម្នាក់ឈ្មោះ ភី​ យ៉ាងរី​ អាយុ​២៥ឆ្នាំ ម្ចាស់​គណនី​ហ្វេសប៊ុក​ «អាយ៉ា​ ទឹក​ត្នោត​ជូរ»​ រស់នៅ​ភូមិ​ប្រជាធម្មខាងកើត សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ ឃាត់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធ​បទល្មើស​ជេរប្រមាថ​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​យ៉ាងធ្ងន់ធ្ងរ​។

ការឃាត់ខ្លួននារីរូបនេះ បានធ្វើឡើងក្រោយនាងផ្សព្វផ្សាយវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក និងទីកតុក (TikTok) និយាយថា «ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបានដៀលត្មិះ និងជេរប្រមាថអ្នក ខេត្តពោធិ៍សាត់ទាំងមូលថាមាយោទអន់ ពូជចោរ…»។

...

រដ្ឋបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា ការជេរប្រមាថធ្ងន់ធ្ងរបែបនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត មានការឈឺចាប់ និងឃ្នើសចិត្តយ៉ាងខ្លាំងបំផុត មិនទទួលយកបានដាច់ខាត និងបានស្នើឲ្យផ្តន្ទាទោសតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print