ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ផ្តល់«សម្ភារ បច្ចេកទេស» ដល់អង្គភាព ACU ដើម្បីចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមគាំទ្រការប្រយុទ្ធប្រឆាំង«អំពើពុករលួយ»នៅកម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រគល់ជូននូវ«សម្ភារៈបច្ចេកទេស»មួយចំនួនដល់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)កម្ពុជា ។ ក្នុងពិធីនេះបានធ្វើឡើងដោយមាន លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

 

សម្ភារៈទាំងអស់នោះមានជាអាទិ៍៖ កុំព្យូទ័លើតុ ម៉ាស៊ីនផ្ទុកទិន្ន័យ និងគ្រឿងបរិក្ខារមួយចំនួនទៀតសម្រាប់ជួយ ACU គ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក និងការជួយវិភាគទិន្នន័យ ដែលមានសមត្ថភាពជួយឱ្យមន្ត្រីជំនាញ ACU អាចរកឃើញ និងស៉ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព ខណៈបរិបទឌីជីថលកាន់តែវិវឌ្ឍទៅមុខ។

 

លោក វ៉ាង វិនពីន តំណាងរដ្ឋាភិបាលចិន បានអះអាងថា ការផ្តល់សម្ភារៈជូន ACU ពេលនេះ មានគោលដៅជួយដល់មន្ត្រីជំនាញ ACU ដើម្បីពង្រឹងជំនាញផ្នែកឌីជីថល ការថែរក្សាទិន្នន័យនានា ជួយដល់ផ្នែកស៉ើបអង្កេតប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធអំពើពុករលួយ។

...

 

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្វាគមន៍ជំនួយជាសម្ភាររបស់ចិនដល់កម្ពុជា ខណៈបច្ចុប្បន្ន មន្ត្រីជំនាញរបស់ ACU កំពុងពង្រឹងសមត្ថភាពស្ថាប័ន និងការស៉ើបអង្កេតរបស់ខ្លួនដោយតម្លៃភាព និងគណនេយ្យភាព។លោកថា តាមរយៈជំនួយសម្ភារ បច្ចេកទេសទាំងអស់នេះ នឹងជួយដល់ ACU កាន់តែមានភាពងាយស្រួលក្នុងការស៉ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print